University of Management and Economics
១.អត្ថាធិប្បាយការងារទទួលខុសត្រូវរបស់ មហាវិទ្យាល័យ​ សិល្បៈ មនុស្សសាស្រ្ត និង ភាសាបរទេស
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និ​ង ភាសាបរទេស គឺបណ្តុះបណ្តាល និស្សិតអោយមានការយល់ដឹងជ្រៅជ្រះអំពីគុណភាពទាក់ទងទៅនឹង ជំនាញឯកទេសច្បាស់លាស់ ព្រមទាំងធ្វើការសិក្សាស្រាវជ្រាវអោយកាន់តែស៊ីជំរៅ ថែមទៀត ។ មហាវិទ្យាល័យនេះចែកចេញជា ៤ដេប៉ាតឺម៉ង់ ដែលមានអ្នកមើលការខុសត្រូវ គឺព្រឹទ្ធបុរស មួយរូប និង ព្រឹទ្ធបុរសរងមួយរូប ព្រមទាំងប្រធានដេប៉ាតឺម៉ង់មួយចំនូន តាមការចាំបាច់ ព្រឹទ្ធបុរស ត្រូវមានភារកិច្ចសំខាន់ ណាស់នៅក្នុងការអប់រំនិស្សិតអោយមានចំណេះដឹង ចំណេះធ្វើ ប្រកបដោយភាព ក្លាហាននិង មនសិការខ្ពស់។ ដើម្បីដំណើរការគ្រប់គ្រង និងបណ្តុះបណ្តាលអោយមានប្រសិទិ្ធភាព នោះចាំបាច់បុគ្គលិកម្នាក់ៗត្រូវមានការយោគយល់គ្នាអធ្យាស្រ័យគ្នា និងពិសេសត្រូវមានការយល់ដឹងលើការងាររបស់មហាវិទ្យាល័យ អោយបានច្បាស់លាស់ដូចបានធ្វើការបែងចែកខាងក្រោមៈ
១-ផ្នែកកិច្ចការរដ្ឋបាល
ក-គ្រប់គ្រងទុកដាក់ឯកសារ និង នីតិវិធីផ្សេងៗអោយច្បាស់លាស់
-កំរងសៀវភៅបទដ្ឋានផ្សេងៗ ដែលពាក់ព័ន្ធនិងមហាវិទ្យាល័យ
-កំរងសៀវភៅបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធការមហាវិទ្យាល័យ
-រៀបចំសៀវភៅសិក្សាគោល ដែលពាក់ព័ន្ធការបណ្តុះបណ្តាលមហាវិទ្យាល័យ
ខ-គ្រប់គ្រងលិខិតបទដ្ឋានផ្សេងៗ
-ចរន្តលិខិត-ចរាចរណ៍លិខិតចេញចូល
-លិខិតចេញ-ការងារសរសេរ និងបញ្ជូនលិខិត(ផ្ទៃក្នុង និងទៅខាងក្រៅ)
-រៀបចំសំណើផ្សេងៗ សេចក្តីជូនដំណឹង
២-ផ្នែកកិច្ចការបុគ្គលិក
ក-កាតព្វកិច្ចរបស់បុគ្គលិក
-ចុះកិច្ចសន្យាការងារជាមួយសាកលវិទ្យាល័យ
-ការបំពេញការងារតាមការអធិប្បាយការងាររបស់បុគ្គលិកម្នាក់ៗ
-បំពេញជីវប្រវត្តិសង្ខេប និងសញ្ញាបត្រ
ខ-ការលាលែង និងការជ្រើសរើសបន្ថែម
-បុគ្គលិកអាចលាលែងពីការងារមុនពេលកំណត់ដោយដាក់ពាក្យសុំបានមុនរយៈពេលមួយខែ
-ការជ្រើសរើសបុគ្គលិកបន្ថែមធ្វើឡើងតាមនីតិវិធីនៃការជ្រើសរើស
គ-ការឈប់សំរាករបស់បុគ្គលិក
-បុគ្គលិកអាចឈប់សំរាកតាមប្រតិទិនឈប់សំរាករបស់រាជរដ្ឋាភិបាល
-បុគ្គលិកអាចសុំអនុញ្ញាតច្បាប់
ឃ-ការងារសរសេររបាយការណ៍
-រៀបចំកំណត់ហេតុប្រជុំ
-សរសេររបាយការណ៍ប្រចាំខែដើម្បីរាយការណ៍ជូនប្រធានការិយាល័យ
-សរសេររបាយការណ៍ប្រចាំត្រីមាស រឺប្រចាំឆមាសដើម្បីរាយការណ៍ជូនសាកលវិទ្យាធិការ ACCនិងក្រសួងអប់រំយុវជន និង កីឡា
ង-ការងារសហការណ៍
-សហការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់មហាវិទ្យាល័យ
-សហការរៀបចំប្រជុំបច្ចេកទេស
-សហការរៀបចំការប្រឡងឆមាស ប្រឡងចូល និង ប្រឡងបញ្ចប់
-សហការផ្នែកការងារវិន័យរបស់និស្សិត
-សហការជាមួយ ព្រឹទ្ធបុរសគ្រប់មហាវិទ្យាល័យ
-សហការលើការងារផ្សេងៗ
៣-ផ្នែកកិច្ចការកម្មវិធីសិក្សា
ក-បង្កើតគណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា
-ជ្រើសរើសសមាសភាពដែលមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់
-ធ្វើការកែលំអរកម្មវិធីសិក្សាជាប្រចាំ
-សុំការឯកភាពពីនាយកដ្ឋានឧត្តមសិក្សា និង ក្រសួងអប់រំយុវជន និង កីឡា
ខ-កម្មវិធីសិក្សា
-អនុវត្តតាមប្រព័ន្ធឆមាស
-មួយមុខវិជ្ជាមានចំនួន បី ក្រេឌីត ស្មើនឹង សែសិបប្រាំបី ម៉ោង
-ផ្សព្វផ្សាយកម្មវិធីសិក្សាទូលំទូលាយដល់អ្នកពាក់ព័ន្ធ
៤-ផ្នែកកិច្ចការសាស្ត្រាចារ្យ
ក-គ្រប់គ្រង និង ជ្រើសរើស សាស្ត្រាចារ្យ
-ជ្រើសរើសសាស្ត្រាចារ្យអោយបានគ្រប់គ្រាន់ដែលមានកំរិតសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត
-រៀបចំការចុះកិច្ចសន្យាបង្រៀន
-ណែនាំពីគោលការណ៍ និង បទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ
-គ្រប់គ្រង និង រៀបចំកាលវិភាគបង្រៀន
-បែងចែកថ្នាក់ និង កាលវិភាគ សំរាប់សាស្ត្រាចារ្យ
-តាមដានការចុះសកម្មភាពបង្រៀនរបស់សាស្ត្រាចារ្យ
-តាមដាន និង កត់ត្រាម៉ោងរបស់សាស្ត្រាចារ្យ
ខ-ការវាយតំលៃសាស្ត្រាចារ្យ
-ធ្វើសម្រង់មតិរបស់សាស្ត្រាចារ្យ ពីនិស្សិត
-ធ្វើសម្រង់មតិរបស់សាស្ត្រាចារ្យពី គណៈកម្មការធានាគុណភាពអប់រំផ្ទៃក្នុង
គ-ការលើកទឹកចិត្តដល់សាស្ត្រាចារ្យ
-ចេញបណ្ណសរសើរជូន
-តំឡើងប្រាក់ម៉ោងបង្រៀន
-បញ្ចុះតំលៃសិក្សាបន្តនៅ សាកលវិទ្យាល័យ
ឃ-ការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ
-បណ្តុះបណ្តាលវគ្គខ្លី ផ្សេងៗ
-សិក្ខាសាលា ក្នុង និង ក្រៅប្រទេស
-រៀបចំប្រជុំបច្ចេកទេស
៥-ផ្នែកកិច្ចការសម្ភារៈ
ក-សម្ភារៈបំរើអោយការរៀន និង បង្រៀន
-រៀបចំបន្ទប់រៀនអោយបានសមស្រប និង មានចំនួនគ្រប់គ្រាន់តាមតំរូវការ
-រៀបចំឯកសារពិគ្រោះ(សៀវភៅគោល)ដាក់ក្នុងបណ្ណាល័យ
-រៀបចំសៀវភៅនៃមុខវិជ្ជានីមួយៗក្នុងកម្មវិធីសិក្សាដាក់ក្នុងបណ្ណាល័យ
-រៀបចំបន្ទប់កុំព្យួទ័រ បន្ទប់ស្តាប់ភាសាសម្រាប់និស្សិតអនុវត្ត
ខ-សម្ភារៈប្រើប្រាស់ក្នុងមហាវិទ្យាល័យ
-រៀបចំនិងថែរក្សាកុំព្យួទ័ររៀងៗខ្លួន
-រៀបចំការប្រើប្រាស់សម្ភារៈអោយមានប្រសិទ្ធិភាព(ដូចជា LCD Projector តុ កៅអី ហ្វឺត ក្រដាស ប្រដាប់កិប.......)
៦-ផ្នែកកិច្ចការនិស្សិត
ក-ការជ្រើសរើសនិស្សិត
-បង្កើតគោលការណ៍ និង លក្ខខណ្ឌនៃការជ្រើសរើសនិស្សិត
-ផ្សព្វផ្សាយពីគោលការណ៍សិក្សា បទបញ្ជាផ្ទៃក្នុងនិស្សិត គោលការណ៍និស្សិតផ្ទេរ ដល់គ្រប់មជ្ឈដ្ឋាន
ខ-ការគ្រប់គ្រងស្ថិតិនិស្សិត
-គ្រប់គ្រងស្ថិតិតាមថ្នាក់ តាមមហាវិទ្យាល័យ
-គ្រប់គ្រងនិស្សិតព្យួរ បោះបង់ការសិក្សា
-គ្រប់គ្រងនិស្សិតរៀនបំពេញក្រេឌីត ខ្វះក្រេឌីត តម្រង់ទិស
-តាមដានវិន័យរបស់និស្សិត
-តាមដានអវត្តមានរបស់និស្សិត
-គ្រប់គ្រងនិស្សិតចុះកម្មសិក្សាតាមសហគមន៍
-គ្រប់គ្រងឯកសារពាក្យចូលរៀនរបស់និស្សិត
-គ្រប់គ្រង និង រៀបចំការប្រឡងចូលរបស់និស្សិត
គ-ការគ្រប់គ្រងលទ្ធផលសិក្សារបស់និស្សិត
-គ្រប់គ្រងការងារប្រឡងរបស់និស្សិតអោយបានតឹងរឹងបំផុត
-គ្រប់គ្រង និង ជំរុញកិច្ចការសិក្សារបស់និស្សិតដូចជាៈ Quizzes, Homework, Assignment, Midterm, Final……
-គ្រប់គ្រងការចេញលទ្ធផលពិន្ទុរបស់និស្សិតអោយបានលឿន
ឃ-ការចេញលិខិតផ្សេងៗជូននិស្សិត
-ចេញលិខិតបញ្ជាក់ការសិក្សា តារាងពិន្ទុ បណ្ណសរសើរ ជូនដល់និស្សិត
-ចេញលិខិតចុះកម្មសិក្សា
-ចេញវិញ្ញាបនបត្របណ្តោះអាសន្ន
២.រចនាសម្ព័ន្ធមហាវិទ្យាល័យ​ សិល្បៈ មនុស្សសាស្រ្ត និង ភាសាបរទេស
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និ​ង ភាសាបរទេស គឺបណ្តុះបណ្តាល និស្សិតអោយមានការយល់ដឹងជ្រៅជ្រះអំពីគុណភាពទាក់ទងទៅនឹង ជំនាញឯកទេសច្បាស់លាស់ ព្រមទាំងធ្វើការសិក្សាស្រាវជ្រាវអោយកាន់តែស៊ីជំរៅ ថែមទៀត ។ មហាវិទ្យាល័យនេះចែកចេញជា ៤ដេប៉ាតឺម៉ង់ ដែលមានអ្នកមើលការខុសត្រូវ គឺព្រឹទ្ធបុរស មួយរូប និង ព្រឹទ្ធបុរសរងមួយរូប ព្រមទាំងប្រធានដេប៉ាតឺម៉ង់មួយចំនូន តាមការចាំបាច់ ព្រឹទ្ធបុរស ត្រូវមានភារកិច្ចសំខាន់ ណាស់នៅក្នុងការអប់រំនិស្សិតអោយមានចំណេះដឹង ចំណេះធ្វើ ប្រកបដោយភាព ក្លាហាននិង មនសិការខ្ពស់។ ដើម្បីដំណើរការគ្រប់គ្រង និងបណ្តុះបណ្តាលអោយមានប្រសិទិ្ធភាព នោះចាំបាច់បុគ្គលិកម្នាក់ៗត្រូវមានការយោគយល់គ្នាអធ្យាស្រ័យគ្នា និងពិសេសត្រូវមានការយល់ដឹងលើការងាររបស់មហាវិទ្យាល័យ អោយបានច្បាស់លាស់ដូចបានធ្វើការបែងចែកខាងក្រោមៈ